Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ទន្លេសាប ខេត្តបាត់ដំបង​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប , ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ទន្លេសាប ដែល​រៀបចំ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម តឹក​រ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​។​
​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រៀបចំ​ឡេ​ី​ង​ដើម្បី​ផ្សព្វផ្សាយ​ពី​ទិន្នន័យ​ព័ត៌មាន​ដែល​បាន​ប្រមូល​ចងក្រង​កន្លងមក​ដោយ​ក្រុមការងារ​ប្រតិបត្តិ​ប្រចាំខេត្ត​បាត់ដំបង នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ចូលរួម​ពី​អាជ្ញាធរ​ទន្លេសាប ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ធ័​ទាំង​កម្រិត​ថ្នាក់ជាតិ​-​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​។
​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ក្នុងការ ការពារ​បរិស្ថាន ធនធានធម្មជាតិ​បឹង​ទន្លេសាប​ឱ្យបាន​ស្ថិតស្ថេរ​ចិ​រកា​ល ប្រកបដោយ​និរន្តរភាព​សម្រាប់​កូនចៅ​ត​ជំនាន់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ណែនាំ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប​ន័ អាជ្ញាធរ​ដែនដី ពាក់​ព​ន្ធ័​ទាំងអស់ រួមគ្នា​ប្តេជ្ញា​ធ្វេ​ី​ឱ្យ​តំបន់​បឹង​ទន្លេសាប ក្លាយជា​របៀង​សេដ្ឋកិច្ច​ចម្រុះ សន្តិសុខ​ស្បៀង និង​ស្បៀងអាហារ​ប្រកបដោយ​សុវត្ថិភាព ឯករាជ្យភាព និង​ភាពម្ចាស់ការ​របស់​ប្រទេសជាតិ ដោយ​ឈរ​លេ​ី​ស្មារតី​មនសិការ​ស្រលាញ់​ជាតិ មាតុភូមិ និង​ប្រជាជន សំដៅ​លេ​ី​ក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ជាតិ ២០៣០-២០៥០៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍