ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ស្ទឹងសែនផ្នែកខាងលើ ចាប់ពីទីតាំងស្ទឹងកំបុត វត្តកោះរការ ភូមិត្នោត អូរស្ពានស័ក្តបីអ៊ុម ទ្វារទឹកទំនប់អូរត្រពាំងថ្ម ទ្វារទឹកទំនប់អូរបុះម្កាក់ ដែលជាអូរហូរចូលទៅបឹងព្រៃប្រស់ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងនៅស្ទឹងស្ទោង ឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ការបន្តចុះពិនិត្យនេះ ដើម្បីប្រមូលព័ត៌មានទិន្នន័យ កម្ពស់ទឹក របបជលសាស្ត្រ សម្រាប់ធ្វើការវិភាគ វាយតម្លៃ ពិគ្រោះយោបល់ អំពីស្ថានភាព និងលទ្ធភាព ដែលអាចនាំទឹកពីតំបន់ភូមិសាស្ត្រសម្បូរព្រៃគុក ស្ទឹងកំបុត អូរស្ពានសក្ត័បីអ៊ុម ទំនប់បុះម្កាក់ តាមរយ:តំបន់ព្រៃប្រស់ចូលទៅបឹងទន្លេសាប ៕















