នាថ្ងៃពុធ ៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងក្រុមការងារ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្តល់សុពលភាពលើការវាយតម្លៃតម្រូវការក្នុងការត្រៀមសម្រាប់មូលនិធិអាកាសធាតុបៃតងក្នុងប្រទេសកម្ពុជា (National Validation Workshop, The Green Climate Fund (GCF) ReadinessNeeds Assessment) ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។
គោលបំណង នៃសិក្ខាសាលា៖ (១).បង្ហាញការរកឃើញសំខាន់ៗនៃតម្រូវការត្រៀមខ្លួនសម្រាប់ការវាយតម្លៃ (២).ធ្វើឱ្យមានសុពលភាពនូវតម្រូវការសមត្ថភាព និងបច្ចេកទេសរបស់ស្ថាប័ន (៣).បញ្ជាក់អំពីវិស័យអាទិភាព ដោយស្របតាមយុទ្ធសាស្ត្រជាតិ ស្តីអំពីអាកាសធាតុ (៤).ពិនិត្យឡើងវិញនូវក្របខ័ណ្ឌត្រួតពិនិត្យ និងវាយតម្លៃដែលបានស្នើឡើង (៥).ប្រមូលធាតុចូលដើម្បីកែលម្អសម្រាប់ផែនការសកម្មភាពត្រៀមអនុវត្តបន្ត (៦).បង្កើតមតិយោបល់ក្នុងចំណោមស្ថាប័នពាក់ព័ន្ធសំខាន់ៗសម្រាប់ការអនុវត្ត។ ក្នុងនោះផងដែរអង្គសិក្ខាសាលា បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍នានា ឱ្យស្វែងយល់អំពីតម្រូវការរបស់ខ្លួននាពេលបច្ចុប្បន្នព្រមទាំងស្វែងរកដៃគូសហការរៀបចំជាគម្រោងស្នើសុំថ្មីៗបន្ថែមទៀតដើម្បីអនុវត្តរួមគ្នា។
សូមជម្រាបជូនថា សិក្ខាសាលាខាងលើរៀបចំដោយ Global Green Growth Institute (GGGI) និងមានការចូលរួមពី ក្រសួងបរិស្ថាន (MOE), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF), ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM), ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI),អាជ្ញាធរទន្លេសាប (TSA), DAEs, PPSEZ, Private Sectors and another Special Banks. FAO, UNIDO, WFP, UNICEF, UN Habitat, WCS, SMS Bank ofCambodia Plc, Royal Group Phnom Penh Economic Zone, Amret Plc, LOLC៕










