Thursday, April 23, 2026
Homeព័ត៌មានថ្មីៗឯកឧត្តម ហ៊ែ​ល...

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​ប្រជុំពិភាក្សា ស្តីពី​ការស្នើសុំ​ជួសជុល សាងសង់ និង​ស្តារ​ប្រឡាយ ទំនប់ អាងទឹក ស្រះ ត្រពាំង នៅ​តំបន់​២ នៃ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តសៀមរាប​

​នា​រសៀល​ថ្ងៃ​អង្គារ ៣​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការស្នើសុំ​ជួសជុល សាងសង់ និង​ស្តារ​ប្រឡាយ ទំនប់ អាងទឹក ស្រះ ត្រពាំង នៅ​តំបន់​២ នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម យិន ងួន​កូ​លេនីន អនុរដ្ឋលេខាធិការ លោក ថាំង វី​យុទ្ធ​ដា ប្រធាន​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​តំណាង​រដ្ឋបាលខេត្ត ស្រុក ឃុំ ដែលមាន​ការពាក់ព័ន្ធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍