នាព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព ចងក្រងទិន្នន័យដីធ្លីដី និងការត្រៀមរៀបចំកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុង-ស្រុកនៅជាប់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិប្រចាំខេត្តកំពង់ឆ្នាំង។
គោលបំណនៃកិច្ចប្រជុំ៖
- បទបង្ហាញតាមបណ្តាឃុំ-ស្រុក អំពីទិន្នន័យព័ត៌មានដែលប្រមូលបាន និងលទ្ធផលនៃការសំយោគព័ត៌មាន
- ឃុំ-ស្រក បង្ហាញអំពីសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ ផលប្រយោជន៍នៃធនធានធម្មជាតិ ការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ការប្រើប្រាស់ដីក្នុងតំបន់២ តំបន់១ និងការការពារតំបន់៣
- ពិនិត្យ និងសិក្សាលើបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋានជួបប្រទះ ដំណោះស្រាយ និងលើកគោលដៅ សម្រាប់ការអភិវឌ្ឍ។
ឯកឧត្តមប្រធានអង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរយោបល់ និងផ្តល់ជាធាតុចូលសំខាន់ៗ លើព័ត៌មានទិន្នន័យដែលប្រមូលបាន ដើម្បីធ្វើបច្ចុប្បន្នភាព ចងក្រងទិន្នន័យដីធ្លីដី និងការត្រៀមរៀបចំកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ ប្រកបដោយចីរភាព និងអភិវឌ្ឍន៍សង្គម៕














