Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន ចាប់ផ្តើម​ពី​ទីតាំង​ភូមិប​ញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ​

​ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដោយមាន​ការចូលរួម​សហការ​ពី​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ស្ទឹងសែន ចាប់​ផ្តេ​ី​ម​ពី​ទីតាំង​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​សូមបញ្ជាក់​ផងដែរ​ថា ការចុះពិនិត្យ​ជាក់ស្តែង​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ទិន្នន័យ អំពី​កម្ពស់​ទឹក ស្ថានភាព​របប​ជលសា​ស្ត្រ សម្រាប់ធ្វើ​ការវិភាគ វាយតម្លៃ​អំពី​សក្តានុពល និង​បញ្ហា​ដែល​បណ្តាលឱ្យមាន​ការហូ​រ​យឺត​ចូល​បឹង​ទន្លេសាប ជន់​លិច កន្លែង​មួយចំនួន រួមទាំង​ផលប៉ះពាល់​ផ្សេងៗ សម្រាប់​សម្របសម្រួល​ពិគ្រោះ​យោបល់​ជាមួយ​អង្គភាព​-​ស្ថាប​ន័​ពាក់ព័ន្ធ ដេ​ី​ម្បី​មាន​វិធានការ​ដោះស្រាយ​ក្នុង​តំបន់ និង​ភូមិសាស្ត្រ​ដែល​ទទួលរង​គ្រោះ​៕

ព័ត៌មាន និងព្រឹត្តិការណ៍