នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងឯកឧត្តម យិន ងួងកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម សហការពីលោក ពេជ្រ ចាន់មុនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីចុះពិនិត្យការអនុវត្តការកាយដីខ្នងទំនប់ស្ថានីយទឹកស្អាត ដែលក្រុមហ៊ុនបានចាក់ដីចូលក្នុងទន្លេសាប សម្រាប់ផលិតទឹកស្អាត របស់ក្រុមហ៊ុនអានកូ វីធើរ សឹបផ្លាយ ស្ថិតក្នុងភូមិសាស្ត្រភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្របតាមខ្លឹមសារស្មារតីអង្គប្រជុំដែលបានឯកភាព និងសម្រេច កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៕









