Thursday, April 23, 2026

ឯកឧត្តម ជា សុខ​នី ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀប​ផែនការមេ​នៃ​ភាព​ធន់​របស់​អាង​ទន្លេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​នា​សាលប្រជុំ​ទីស្នាក់ការ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Meeting Room) នា​រសៀល​ថ្ងៃ​អង្គារ ៣​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៥ ដោយមាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀប​ផែនការមេ​នៃ​ភាព​ធន់​របស់​អាង​ទន្លេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​គោលបំណង​នៃ​កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​៖
១. សាវតា វឌ្ឍនភាព និង​យន្តការ​ការងារ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ដែល​ចែកជា ៣ ដំណាក់កាល​ទី​១). ក្នុង​អាង​ទន្លេសាប​, ទី​២). ក្នុង​អាង​ទន្លេមេគង្គ​លើ និង​ទី​៣). ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម និង​តំបន់​មាត់សមុទ្រ​។
២. ពិភាក្សា​រៀបចំ​ជា​យន្តការ​វិស័យ​ធនធានទឹក សេដ្ឋកិច្ច សង្គម និង​ការងារ​គ្រប់គ្រង​នៅ​តំបន់​អាង​ទន្លេមេគង្គ អាង​ទន្លេសាប និង​តំបន់​មាត់សមុទ្រ​សម្រាប់​រយៈពេល​ខ្លី (​ឆ្នាំ​២០២៦-២០៣០) រយៈពេល​មធ្យម (​ឆ្នាំ​២០៣១-២០៥០) និង​រយៈពេល​វែង (​ឆ្នាំ​២០៥១-២០៧០) ដើម្បី​កសាង​ផែនការមេ ជាពិសេស​តំបន់​អាង​ទន្លេសាប​ក្នុងដំណាក់កាល​ទី​១ ។​
៣. ប្រមូល​មតិយោបល់​ពី​អង្គប្រជុំ ដែលជា​ធាតុ​ចូល​សម្រាប់​កែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទិសដៅ​រៀបចំ​ជា​យន្តការ​វិស័យ​ធនធានទឹក សេដ្ឋកិច្ច សង្គម និង​ការងារ​គ្រប់គ្រង​នៅពេល​អនាគត​៕

ព័ត៌មាន និងព្រឹត្តិការណ៍