Thursday, April 23, 2026

សកម្មភាព​ការធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម ការប្រើប្រាស់​-​បម្រែបម្រួល​គម្រប​ដី​ប្រភព​ធនធានទឹក និង​ធនធានធម្មជាតិ​ពាក់ព័ន្ធ​ស្ថិតក្នុង​តំបន់​២ និង​តំបន់​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​

​នៅ​ថ្ងៃ​ចន្ទ ៤​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​អគ្គលេខាធិការដ្ឋាន ដើម្បី​ចុះ​ប្រមូល​ទិន្នន័យ ព័ត៌មាន​ពី​ការធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម ការប្រើប្រាស់​-​បម្រែបម្រួល​គម្រប​ដី​ប្រភព​ធនធានទឹក និង​ធនធានធម្មជាតិ​ពាក់ព័ន្ធ​ស្ថិតក្នុង​តំបន់​២ និង​តំបន់​១ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។
​សូមបញ្ជាក់​ជូន​ថា ការសិក្សា​នេះ ក្នុង​គោលបំណង ដើម្បី​ទទួលបាន​ទិន្នន័យ ព័ត៌មាន​ជាក់លាក់​ក្នុងការ​វិភាគ សម្រាប់​រៀបចំ​របាយការណ៍​បច្ចេកទេស​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍