Thursday, April 23, 2026

លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ធនធានទឹក បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព ការសិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ការគ្រប់គ្រង​សំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​ពុធ ១១​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព ការសិក្សា​ស្រាវជ្រាវ តាមដាន វិភាគ និង​វាយតម្លៃ​ពី​ការគ្រប់គ្រង​សំណល់​នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​ផលប៉ះពាល់​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​គ្រប់គ្រង​សំណល់​ប្រកបដោយ​ចីរភាព​នាពេល​បច្ចុប្បន្ន ត្រូវ​សិក្សា​ពី​ការប្រើប្រាស់ និង​ប្រភព​សំណល់​ក្នុង​តំបន់​សិក្សា​ខាងលើ មុន​ធ្វើការ​វាយតម្លៃ​ពី​បរិមាណ​សំណល់ និង​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ប្រចាំឆ្នាំ​សម្រាប់​កាត់បន្ថយ​សំណល់​ដែល​ហូរ​ចូល​បឹង​ទន្លេសាប​ដែល​បង្ក​ផលប៉ះពាល់​ដល់​គុណភាព​ទឹក និង​សុខភាព​សាធារណៈ​ដោយ​ជ្រើសរើស​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ដូចជា​ការចុះ​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​ក្រោម​កិច្ចសហការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ឃុំ ដើម្បី​សិក្សា​ស្វែងយល់​លើ​ការងារ​គ្រប់គ្រង​កាកសំណល់ និង​ការយក​សំណាក​ទឹក​មក​វិភាគ​គុណភាព​ទឹក​លើ​លក្ខណៈ​រូប និង​គីមី​។​
​សូម​ជម្រាបជូន​ថា សកម្មភាព​ការសិក្សា​ស្រាវជ្រាវ​លើ​ទីតាំង​ដែល​បានជ្រើសរើស​ខាងលើ​គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​។ គោលបំណង​នៃ​ការសិក្សា​៖

  • វាយតម្លៃ និង​ការគ្រប់គ្រង​កាកសំណល់​នាពេល​បច្ចុប្បន្ន​
  • វិភាគ​ផលប៉ះពាល់​បរិស្ថាន និង​សុខុមាលភាព​
  • ស្វែងយល់​ពី​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ​
  • ចូលរួម​ផ្តល់​ជា​មតិយោបល់​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​បណ្តែត​ទឹក និង​អ្នកពាក់ព័ន្ធ ស្តីពី​ការគ្រប់គ្រង និង​ការកែច្នៃ​សំណល់ (3R) ដើម្បី​ធ្វើឱ្យ​បរិស្ថាន​ល្អ និង​ការរៀបចំ​ផែនការ​គ្រប់គ្រង​សំណល់​ប្រកបដោយ​ចីរភាព​ពេលបច្ចុប្បន្ន និង​អនាគត​សម្រាប់​តំបន់​ទន្លេសាប​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍