Thursday, April 23, 2026

លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាន​នាយដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​អនុវត្តន៍​គម្រោង​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង​ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​កាលពី​ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥ លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាន​នាយដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ ផែនការ និង​សហប្រតិបត្តិការ បាន​ចុះ​អនុវត្តន៍​គម្រោង​សកម្មភាព​ការងារ​តាមដាន វាយតម្លៃ និង​ចងក្រង​គម្រោង​ដែល​មាននៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​ដំណើរ​ការចុះអនុវត្ត​ន៍​សកម្មភាព​ក្រុមការងារ​ជួបពិភាក្សា​ការងារ​ជាមួយ​៖

  • ការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ​/​សង្កាត់ និង​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន នៃ​ស្រុក​ក្រគរ​
  • ជំទប់ និង​មេឃុំ​នៃ​ឃុំ​កំពង់​លួង​។​
    ​សូម​ជម្រាបជូន​ថា​សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​គម្រោង​កម្រិត​ថ្នាក់ស្រុក​ដែល​កំពុងដំណើរការ គម្រោង​វិនិយោគ​ដែល​មិនទាន់មាន​ការសន្យា​គាំទ្រ និង​គម្រោង​វិនិយោគ​ដែលមាន​ការសន្យា​គាំទ្រ នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​ថា​តើ​គម្រោង​អាទិភាព​សំខាន់ៗ​មានការ​ជះឥទ្ធិពល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ដល់​វិស័យ​អ្វីខ្លះ​! នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​
    ​សូមបញ្ជាក់ថា​៖ ១.​ក្រុមការងារ​ទទួលបាន​ជា​ស្ថិតិ​គម្រោង​ដែល​ស្រុក​ក្រគរ​លើកឡើង​សម្រាប់​កៀគរ​ដៃគូ​អភិវឌ្ឍន៍​/​ម្ចាស់ជំនួយ​ដើម្បី​អនុវត្ត​នៅ​បឹង​ទន្លេសាប ២.​គម្រោង​អនុវត្ត​នៅ​ស្រុក​ក្រគរ និង​ជាពិសេស គម្រោង​ធនធានធម្មជាតិ បរិស្ថាន មាន​តិចតួច​បំផុត សម្រាប់​ដៃគូ​/​ម្ចាស់ជំនួយ​កៀគរ ពោលគឺ​ពឹង​ផ្អែកលើ​តែ​មូលនិធិ​ឃុំ និង​ស្រុក ដូចនេះ​ក្រុមការងារ មានគំនិត​យោបល់ គួរតែមាន​គម្រោង​អភិវឌ្ឍន៍​ដែលមាន​ផលប្រយោជន៍​ដល់​បឹង​ទន្លេសាប​ឱ្យបាន​ច្រើន ដូចជា ការផ្សព្វផ្សាយ​ដែលមាន​សារៈសំខាន់ គម្រោង​ដាំ​កូនឈើ គម្រោង​បង្កើត​តំបន់​ទេសចរណ៍ …. ដើម្បី​ជួយ​វិស័យ ទេសចរណ៍ សេដ្ឋកិច្ច​សង្គមកិច្ច បរិស្ថាន ធនធានធម្មជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍