នាថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុក បញ្ញារិទ្ធ អនុប្រធាននាយដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារការិយាល័យ ផែនការ និងសហប្រតិបត្តិការ ចុះអនុវត្តន៍គម្រោងសកម្មភាពការងារតាមដាន វាយតម្លៃ និងចងក្រងគម្រោងដែលមាននៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដំណើរការចុះអនុវត្តន៍សកម្មភាពក្រុមការងារជួបពិភាក្សាការងារជាមួយ៖ លោកអភិបាលស្រុក ការិយាល័យផែនការ និងគាំទ្រឃុំ/សង្កាត់ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃស្រុកកំពង់លែង។
សូមជម្រាបជូនថាសកម្មភាពខាងលើនេះមានគោលបំណងសម្រាប់ធ្វើបច្ចុប្បន្នភាពគម្រោងកម្រិតថ្នាក់ស្រុកដែលកំពុងដំណើរការ គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ និងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ នៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ និងធ្វើការតាមដានត្រួតពិនិត្យថាតើគម្រោងអាទិភាពសំខាន់ៗមានការជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់វិស័យអ្វីខ្លះ! នៅបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ៕







