Thursday, April 23, 2026

លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ បន្ត​ចុះ​ផ្សព្វផ្សាយ ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​

​ខេត្តកំពង់ធំ​: ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម ការពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ផ្សព្វផ្សាយ ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ វគ្គ​ផ្សព្វផ្សាយ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​មេឃុំ ជំទប់​ឃុំ និង​ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចុង​ដូង និង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។
​វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ផ្ដោត​សំខាន់​លើ ៖

  • បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​។​
  • សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​។​
    ​សូមបញ្ជាក់ថា ខ្លឹមសារ​សំខាន់​នៃ​វគ្គ​ផ្សព្វផ្សាយ​នេះ បានបង្ហាញ​ពីសារ​:​សំខាន់​របស់​បឹង​ទន្លេសាប ព្រៃ​លិច​ទឹក រួម​នឹង​វិធានការ​ការពារ​ធនធាន​ធម្មជាតិ ដោយ​ការចូលរួម​ក្នុងការ​អនុវត្ត​ច្បាប់ បទបញ្ញត្តិ​នានា ដើម្បី​ធានា​ឱ្យបាន​នូវ​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់ទ្រនាប់ តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្សជាតិ ព្រមទាំង ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​ក្រម​បរិស្ថាន ច្បាប់​ស្ដីពី​ជលផល និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក ស្តីពី​ការកំណត់​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើដី​រដ្ឋ ក្នុង​ដែនដី​តំបន់ទ្រនាប់​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​២) ជុំវិញ​បឹង​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍