នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ដល់ថ្ងៃសុក្រ ២កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក ណៅ ណាតា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានបន្តដឹកនាំក្រុមការងារចុះសិក្សាការធ្វើវារីវប្បកម្ម ស្ថិតនៅភូមិសាស្ត្រ ឃុំផាត់សណ្តាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
- អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
- សម្ភាសន៍ជាមួយវារីវប្បករលើការចិញ្ចឹមត្រីតាមបែរ និងស្រះ និងការប្រើប្រាស់ប្រភេទចំណី
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីនុយលើប្រភព និងតម្លៃត្រី។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ ការធ្វើវារីវប្បកម្ម ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖ - តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងស្រះ
- សិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រីចិញ្ចឹម និងបច្ចេកទេសនៃការចិញ្ចឹម
- សិក្សាលើចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី
- សិក្សាពីផលបះពាល់នៃការធ្វើវារីវប្បកម្មនៅជុំវិញបឹងទន្លេសាប៕










