Thursday, April 23, 2026

លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​បណ្ណសារ និង​ការចងចាំ​ជាតិ “​ឆ្ពោះទៅ​ខួប ១០០​ឆ្នាំ នៃ​បណ្ណ​សារជាតិ​កម្ពុជា​”

​នា​ថ្ងៃ​ពុធ ៧​រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី ថោ ជេ​ជ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​បណ្ណសារ និង​ការចងចាំ​ជាតិ “​ឆ្ពោះទៅ​ខួប ១០០​ឆ្នាំ នៃ​បណ្ណ​សារជាតិ​កម្ពុជា​” បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌ (​ក​.​ស​.​វ​.) សហការ​ជាមួយ​អគ្គនាយកដ្ឋាន​រាជកិច្ច និង​បណ្ណ​សារជាតិ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​អគារ​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
​សិក្ខាសាលា​នេះ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​បណ្ណសា​រដ្ឋា​ន​ជាតិ ក្នុងការ​អភិរក្ស និង​គ្រប់គ្រង​ឯកសារ​ជាតិ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិនអាច​កាត់ថ្លៃ​បាន និង​ជា​ឯកសារ​សម្រាប់​សិក្សា​ស្រាវជ្រាវ ផ្តល់​យល់ដឹង​ដល់​សាធារណជន និស្សិត​ពី​ប្រវត្តិសាស្ត្រ សាវតា វប្បធម៌ អរិយធម៌​ខ្មែរ តម្លៃ​ជាតិ ដែល​ចងក្រង​ជា​ឯកសារ​តម្កល់​រក្សាទុក​នៅ​បណ្ណ​សារជាតិ​កម្ពុជា​៕

ព័ត៌មាន និងព្រឹត្តិការណ៍