Thursday, April 23, 2026

ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា និង​ប្រមូល​ទិន្នន័យ ស្តីពី​ការធ្វើ​វារីវប្បកម្ម នៅក្នុង​ភូមិ​ស្រា​ស្ត​ខេត្តកណ្តាល កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​អង្គារ ១៤​រោច ខែជេស្ឋ ដល់​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនិង​ក្រុមការងារ World Bank បាន​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ ស្តីពី​ការធ្វើ​វារីវប្បកម្ម ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកណ្តាល​។ ក្រុមការងារ​ចុះ​សិក្សា​ផ្តោត​សំខាន់​ដូចជា​៖
១. ចុះ​សិក្សា និង​កំណត់​បញ្ហា​លើ​សុវត្ថិភាព​ទឹក​សំខាន់ៗ និង​បញ្ហា​ប្រឈម​ក្នុងការ​ចិញ្ចឹមជីវិត​លើ​ភូមិ​បណ្តែត​ទឹក រួមទាំង​ការធ្វើ​អនុវត្ត​វារីវប្បកម្ម
២. ជូនដំណឹង​ដល់​អ្នកពាក់ព័ន្ធ​ក្នុង​តំបន់​អំពី​ដំណើរការ​នៃ​ការសិក្សា​ការវិភាគ និង​ផ្ទៀងផ្ទាត់​បញ្ហា​នៃ​ការប្រើប្រាស់​ទឹក​ដែល​បាន​រកឃើញ និង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ផ្នែក​បច្ចេកទេស
៣. សិក្សា​តាមដាន​ពី​ស្ថិតិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​បែរ​/​ស្រះ ប្រភេទ​ត្រី​ចិញ្ចឹម បច្ចេកទេស​នៃ​ការចិញ្ចឹម ចរន្ត​ទីផ្សារ តម្លៃ​ត្រី​នៅលើ​ទីផ្សារ និង​សិក្សា​ពី​ផលប៉ះពាល់​។​
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ដល់ទី​តាំង​ផ្ទាល់ និង​បាន​ពិនិត្យ​លើ​ទិដ្ឋភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​ទាំងស្រី ប្រុស មនុស្ស​ចាស់ និង​កុមារ​នៅក្នុង​តំបន់​សិក្សា សិក្សា​ស្វែងយល់​ពី​កម្រិតជីវភាព​រស់នៅ ការប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ចុះ​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អ្នក​ចិញ្ចឹម​ត្រី​តាម​បែរ ស្រះ កសិដ្ឋាន ប្រជាពលរដ្ឋ​លើ​ភូមិ​បណ្តែត​ទឹក និង​អាជីវ​ករលក់​ត្រី​នៅតាម​ទីផ្សារ ដើម្បី​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ និង​ស្តាប់​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ពី​ការប្រើប្រាស់​ទឹក ការផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់ និង​ការគ្រប់គ្រង​គុណភាព​ទឹក​ដែល​អាច​កើតមានឡើង​នៅ​រដូវប្រាំង រដូវវស្សា និង​ភាព​ងាយ​រងគ្រោះ​ដែល​ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង​តំបន់​សិក្សា​ដូចជា​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍