Thursday, April 23, 2026

ក្រុមការងារ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅតាម​បណ្តា​ស្ទឹង​មួយចំនួន​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃ​ចន្ទ ៧​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​បានទទួល​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ បាន​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅតាម​បណ្តា​ស្ទឹង​មួយចំនួន​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ​។​
​ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​តាម​បណ្តា​ស្ទឹង​មួយចំនួន​ដូចខាងក្រោម​៖

  • ស្ទឹង​សិរី​សោ​ភ័​ណ្ឌ មាន​ចំនុច​ចាប់ផ្តើម​ត្រង់​ទំនប់​តា​កុ​ច ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភ័​ណ្ឌ និង​ប្រសព្វ​ជួបគ្នា​ជាមួយ​ស្ទឹង​មង្គលបុរី នៅ​ភូមិ​គយ​ម៉ែង ឃុំ​គយ​ម៉ែង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
  • ស្ទឹង​សិរី​សោ​ភ័​ណ្ឌ មាន​អូរ​សំខាន់ៗ​ចំនួន ៣​អូរ ៖ អូរ​បឹង​ឈូក អូរ​កំព្រីង និង​អូរ​បា​រ៉ស់​
  • ស្ថានភាព​អូរ​សំខាន់ៗ​ទាំង ៣ អូរ គឺមាន​ស្ថានភាព​ទឹក​ហូរ​ជាធម្មតា មិនមាន​ការបិទ​ខ្ទប់​នោះទេ​
  • ស្ទឹង​មង្គលបុរី មាន​សំណង​ស្ទាក់​ទឹក​ចំនួន ៣​ទីតាំង សំណង់​ស្ទាក់​ទឹក​ពោធិ៍ ២​ដើម សំណង់​ស្ទាក់​ទឹក​សិរី​មង្គល និង​សំណង​ស្ទាក់​ទឹកសំបួរ និង​មាន​កម្ពស់​ទឹកជា​មធ្យម ៤.៨ ម និង​កម្រិត​ប្រកាសអាសន្ន ៥.៥​ម ។ បញ្ហា​ប្រឈម​ដែល​ប៉ះពាល់​លំហូរ​ទឹក គឺ​សំណង់ផ្ទះ​សម្បែង​របស់​ប្រជាជន​ដែល​រស់​នៅតាម​សងខាង​នៃ​ស្ទឹង រុក្ខជាតិ​ធំៗ​ដុះ​ក្នុង​ដងស្ទឹង និង​ការកកស្ទះ​ដោយ​កាកសំណល់​ជាដើម​។​
    ​សូម​ជម្រាបជូន​ថា ការចុះពិនិត្យ​នេះ គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ ក្នុងការ​ថែរក្សា គ្រប់គ្រង​ធនធានទឹក បរិស្ថាន​ទឹក និង​ការពារ​ជីវភាព របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​៕

ព័ត៌មាន និងព្រឹត្តិការណ៍