Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​ចន្ទ ៤​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ​ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល ខាងត្បូង​បឹង​ទន្លេសាប ដែល​ប្រចាំការ​ផ្ទាល់​នៅក្នុង​តំបន់​នោះ​
  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​មេបញ្ជាការរង និង​នាយទាហាន ចំណុះ​កងពលតូច​ថ្មើរជើង​លេខ​៥៣ រួមទាំង​មេបញ្ជាការរង និង​នាយទាហាន​ភូមិភាគ​៥ ដែល​កំពុង​ប្រចាំការ​
  • ជួប​សម្ភាសន៍ និង​ប្រមូល​ព័ត៌មាន​ជាមួយ​ប្រជា​នេសាទ​
  • ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​នៅ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់​។​
    ​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។​
    ​ក្នុង​ដំណើរ​នៃ​ការចុះ​បំពេញបេសកកម្ម​នេះ​មាន​គោលបំណង​សំខាន់ៗ​គឺ​ដើម្បី​៖
  • ស្វែងយល់​ពី​ផែនការ​គ្រប់គ្រង អ្នកចូលរួម​សហការ​ណ៍ និង​ទស្សនៈវិស័យ​ផ្សេងៗ ក្រោយ​មានការ​កែសម្រួល​ប្រព័ន្ធគ្រប់គ្រង​មួយចំនួន​
  • ស្វែងយល់​ពី​សក្តានុពល និង​ការប្រែប្រួល​នៃ​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​
  • ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​ទីតាំង​ជាក់ស្តែង​ពី​បម្រែបម្រួល​បទល្មើស និង​ធនធានធម្មជាតិ​៕

ព័ត៌មាន និងព្រឹត្តិការណ៍