នាថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ និងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ៖
- អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
- សម្ភាសន៍ជាមួយអ្នកកែច្នៃត្រី
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប ។ ការសិក្សានេះមានសារៈសំខាន់ ដែលអាចអោយយើងដឹងពីស្ថានភាពនៃធនធានជលផល ស្ថានភាពនៃការធ្វើអាជីវកម្មធនធានជលផល ដឹងពីបរិមាណនៃផលចាប់របស់អ្នកនេសាទ ភាពសម្បូររបស់ត្រី ដឹងពីបរិមាណត្រីយកមកកែច្នៃ បច្ចេកទេសនៃការកែច្នៃ ចរន្តទីផ្សារ បញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប៕

















