Wednesday, April 29, 2026

ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​តាមរយៈ Zoom Meeting ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​នៃ​ការិយាល័យ​ជលសា​ស្ត្រ (BoH, CWRC) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ការអនុវត្ត​គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពី​ចម្ងាយ (Zoom Meeting) រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប និង​ក្រុមមន្ត្រី​ប​ច្ចេ​សទេស​នៃ​ការិយាល័យ​ជលសា​ស្ត្រ (BoH, CWRC) ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចប្រជុំ​នេះ បាន​ពិភាក្សា ផ្តោត​សំខាន់​លើ​៖
១. ជំរុញ​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរ​ទន្លេសាប និង​ភាគី​ចិន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ជលសា​ស្ត្រ (BoH, CWRC)
២- ពិនិត្យ​លើ​ការសិក្សា​ការ​តម្លើង​ស្ថានីយ​ស្តីពី “​គម្រោង​តម្លើង​ស្ថានីយ​ជលសា​ស្ត្រ​-​ទន្លេសាប ជ្រោយចង្វារ (HQS) ដែល​នឹង​ពិនិត្យ​តាមដាន​រំហូរ​ទឹក​ចេញ​-​ចូល តាម​ទន្លេសាប​។
​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមការងារ​បាន​ចុះទៅពិនិត្យ​ទីតាំង​ផ្ទាល់​សម្រាប់​តម្លើង​ស្ថានីយ ដែលមាន​ទីតាំង​ស្ថិតនៅតាម​ដង​ទន្លេសាប នៅ​តំបន់​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍ OCIC ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕

ព័ត៌មាន និងព្រឹត្តិការណ៍