នាថ្ងៃអង្គារ ៦រោច ដល់ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្ស នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលអតីតឡូតិ៍នេសាទលេខ៦(ទន្លេឆ្មារ) ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងការចុះសិក្សាស្វែងយល់នេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមន្ត្រីជំនាញពាក់ព័ន្ធ
- ជួបពិភាក្សា និងប្រមូលព័ត៌មានបន្ថែមជាមួយសហគមន៍នេសាទ អាជីវករ អ្នកប្រមូលទិញត្រី និងប្រជានេសាទ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលខាងលើនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ការចុះសិក្សាស្វែងយល់នេះ មានគោលបំណងសំខាន់ៗគឺ៖ - ស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗដែលជះឥទ្ធិពលដល់តំបន់បឹងទន្លេឆ្មារ និងទាញផលប្រយោជន៍ពីតំបន់នេះ
- ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល(បរិមាណ និងទំហំ) ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី៕











