Thursday, April 23, 2026

កិច្ចប្រជុំ​ស្តីពី លទ្ធផល​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​សម្រាប់​ពាក់កណ្តាល​អាណត្តិ​

​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី លទ្ធផល​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​សម្រាប់​ពាក់កណ្តាល​អាណត្តិ (​ខែមករា ឆ្នាំ​២០២៣ រហូតដល់​ខែឧសភា ឆ្នាំ​២០២៨) និង​ផ្ទេរ​ការគ្រប់គ្រង​សម្រាប់​ពាក់កណ្តាល​អាណត្តិ​ចុងក្រោយ (​ខែមិថុនា ឆ្នាំ​២០២៥ រហូតដល់​ខែធ្នូ ឆ្នាំ​២០២៨) នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​។​
​កិច្ចប្រជុំ​មានការ​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​ពី​៖
១. លទ្ធផល​គម្រោង​សម្រាប់​ពាក់កណ្តាល​អាណត្តិ​ដំបូង នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ស្ទឹងសែន​លើ​ផ្នែក​ការគាំទ្រ​ស្ថាប័ន និង​ផ្នែក​ជំនួយ​ស្ថានីយ​ផ្គត់ផ្គង់​ទឹកស្អាត
២. បទ​បង្ហាញ​ពី​វឌ្ឍនភាព​របស់​សមាគម​ទឹកស្អាត​អាង​ស្ទឹងសែន និង​ផែនការ​អនុវត្តន៍​បន្ត​ក្នុង​ឆ្នាំ​២០២៥
៣. បទ​បង្ហាញ​ស្តីពី ទស្សនវិស័យ​លើ​ការវិវត្តន៍​នៃ​អាង​ស្ទឹងសែន​នៅ​ឆ្នាំ ២០២៥-២០២៦​។​
​អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ដែល​នឹងត្រូវ​អនុវត្ត​នៅ​ឆមាស​ទី​២ ឆ្នាំ​២០២៥ មាន​ចំនួន ៣ គឺ (i)​ទឹកស្អាត និង​សុខភាព (ii)​ធនធានទឹក និង​កសិកម្ម និង​(iii)​បរិស្ថាន​៕

ព័ត៌មាន និងព្រឹត្តិការណ៍