Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ចុះ​កំណត់​និយាម​កា​បង្គោល​ជំ​ហ៊ាន​២ បង្គោលព្រំ​ការពារ​ដី​តំបន់​កាត់​ឆ្វៀល​(​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង សហការ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បាន​ចុះ​កំណត់​និយាម​កា​បោះបង្គោល​ជំ​ហ៊ាន​២ បង្គោលព្រំ​ការពារ​ដី​តំបន់​កាត់​ឆ្វៀល (​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​
​សូមជម្រាបថា បន្ទាប់ពី​អាជ្ញាធរ​ទន្លេសាប បាន​អនុវត្ត​ការងារ​បោះបង្គោល​ជំ​ហ៊ាន​១ បង្គោលព្រំ​តំបន់​៣ ដើម្បី​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​បាន​ជោគជ័យ ១០០% ចំនួន ១២២៤​បង្គោល តាមរយៈ​សេចក្តីជូនដំណឹង​លេខ ១៨៨ សជណ​.​ដប ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ទន្លេសាប​នឹង​បន្ត​បោះបង្គោល​ជំ​ហ៊ាន​២ បង្គោលព្រំ​ការពារ​ដី​តំបន់​កាត់​ឆ្វៀល (​តំបន់​១ និង​តំបន់​២ ស្ថិតក្នុង​តំបន់​៣) នៅ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​ដោយ​ក្នុង​ឆ្នាំ​២០២៥ នេះ អាជ្ញាធរ​ទន្លេសាប​អនុវត្ត​ការងារ​បោះបង្គោល​ព្រំ​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​៕

ព័ត៌មាន និងព្រឹត្តិការណ៍