Thursday, April 23, 2026

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​លើក​ទី​១ និង​សិក្ខាសាលា​របស់​គណៈកម្មាធិកា​រ​អន្តរក្រសួង និង​កំណត់​ចក្ខុវិស័យ​រួម​លើក​ទី​១​នៃ​គម្រោង​លើកកម្ពស់​និរន្តរភាព​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ឆ្លងដែន​ដីសណ្តរ​ទន្លេ​មេ​​គ​ង្គ​(CMDA)

​នា​ថ្ងៃ​អង្គារ ៦​កើត ដល់​ថ្ងៃ​សុក្រ ៩​កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៤-២៧ ខែមីនា ឆ្នាំ​២០២៦, លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​លើក​ទី​១ និង​សិក្ខាសាលា​របស់​គណៈកម្មាធិកា​រ​អន្តរក្រសួង និង​កំណត់​ចក្ខុវិស័យ​រួម​លើក​ទី​១ នៃ​គម្រោង​លើកកម្ពស់​និរន្តរភាព​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ឆ្លងដែន​ដីសណ្តរ​ទន្លេ​មគ​ង្គ​(CMDA)​។ កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន និង​ជា​សហប្រធាន​គណៈកម្មាធិកា​រ​តំបន់ និង​ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ​នៃ​ក្រសួងបរិស្ថាន​ព្រមទាំង​ក្រសួងកសិកម្ម និង​បរិស្ថាន​នៃ​ប្រទេស​វៀតណាម តំណាង​មូលនិធិ​បរិស្ថាន​សកល តំណាង IUCN ប្រចាំ​កម្ពុជា និង​តំបន់​មេគង្គ តំណាង​វិទ្យាស្ថាន​CDRI តំណាង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា​- វៀតណាម តំណាង NGO Forum Cambodia, តំណាង​វិទ្យាស្ថាន​អនាគត​តំបន់​មេគង្គ តំណាង MRCS និង​សរុប ៧០​នាក់​(​ស្ត្រី​៣០​នាក់​) នៅ​សាលប្រជុំ​អង្គរវត្ត សណ្ឋាគារ​សោ​ម៉ា​ទេវី អង្គរ​។​
​សូម​ជម្រាបជូន​ថា គោលបំណង​នៃ​កិច្ចប្រជុំ​និង​សិក្ខាសាលា​គឺ (១) បូកសរុប​លទ្ធផល​ការងារ របស់​ដៃគូ​អនុវត្ត​គម្រោង​(២)​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដែល​ទទួលបាន​រវាង​ភាគី​អនុវត្ត​គម្រោង​សំខាន់ៗ និង​(៣) ផ្សព្វផ្សាយ​ពី​ផ្នែក​សំខាន់ៗ និង​ចក្ខុវិស័យ​រួម របស់​គម្រោង CMDA (៤) កំណត់​ចក្ខុវិស័យ​រួម និង​ដំណើរ​ការរៀបចំ​ផែនការ​សកម្ម​ភាពជា​យុទ្ធសាស្ត្រ (SAP) និង (៥) ប្រមូល​មតិយោបល់ និង​សំណើ​របស់​ភាគី​ពាក់ព័ន្ធ​ដាក់បញ្ចូល​គ្នា​ដើម្បី​កំណត់ ToR របស់​គណៈកម្មាធិការ​អន្តរក្រសួង​។
​កម្មវិធី​ខាងលើ​ក៏បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​សហគមន៍​វប្បធម៌ ទេសចរ​បឹង​ពារាំង និង​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​៕

ព័ត៌មាន និងព្រឹត្តិការណ៍