Thursday, April 23, 2026

ការចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល ដើម្បី​កំណត់​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន

​កាលពី​ថ្ងៃ​ចន្ទ ៥​កើត ដល់​ថ្ងៃ​សុក្រ ៩​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប រួមជាមួយ​ទីប្រឹក្សាបច្ចេកទេស​របស់​ធនាគារពិភពលោក បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល ដើម្បី​កំណត់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក ផ្តោតលើ​៖

  • បង្កើន ការយល់ដឹង​ពី​បញ្ហា​ប្រឈម​សុវត្ថិភាព​ទឹក​នៅក្នុង​អាង​ទន្លេសាប និង​ដៃទន្លេ
  • គាំទ្រ​គោលនយោបាយ ដើម្បី​បង្កើត​ការ ឯកភាពគ្នា​លើ​ប្រព័ន្ធគ្រប់គ្រង​អាង​ទន្លេសាប
  • ការកំណត់​ផែនការ​អភិវឌ្ឍ​សម្រាប់​អាង​ទន្លេសាប
  • បង្កើន​ចំណេះ ដឹង និង​លើកកម្ពស់​សមត្ថភាព​ភាគី​ពាក់ព័ន្ធ​។​
    ​ការសិក្សា​ខាងលើនេះ ក្រុមការងារ​បាន​ចុះទៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ចំនួន​១០ ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន មានដូចជា​៖ (១)​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នាវា​នុ​វត្ត​ន៍ (២)​មន្ទីរ​រ៉ែ និង​ថាមពល (៣)​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន (៤)​មន្ទី​ផែនការ (៥)​ទីភ្នាក់ងារ​គ្រោះមហន្តរាយ (៦)​មន្ទីរ​ធនធានទឹក និង​ឧតុនិយម (៧)​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (៨)​មន្ទីរ​អភិវឌ្ឍន៍ជនបទ (៩)​មន្ទីរ​ផែនការ (១០)​មន្ទីរ​បរិស្ថាន​៕
Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍