Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​តុមូល ស្តីពី​ការវាយតម្លៃ​សុ​ន្តិ​សុខ​ទឹក​នៅក្នុង​អាង​ទន្លេសាប

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្រោម​កិច្ចសហការ​ជាមួយ ធនាគារពិភពលោក (World Bank – WB), International Central for Environment Management (ICEM), ក្រសួង​កិច្ចការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​អូស្ត្រាលី (DFAT) និង Australian Water Partnership (AWP) បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​តុមូល ស្តីពី​ការវាយតម្លៃ​សន្តិសុខ​ទឹក​ក្នុង​អាង​ទន្លេសាប នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​(​ក្បាលថ្នល់​)​។​
​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ពិភាក្សា​តុមូល​ខាងលើ មាន​សមាសភាព​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ៧៥​រូប ដោយ​ផ្តោត​សំខាន់​លើ​ការប្រមូល​ធាតុ​ចូល​សំខាន់ៗ​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ​ពាក់ព័ន្ធ ដើម្បី​កំណត់​បញ្ហា សំណូមពរ ដំណោះស្រាយ និង​ឯកភាពគ្នា​លើ​សូចនាករ គោលដៅ​គម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួល​ខុសត្រូវ និង​ហានិភ័យ​ដែល​អាច​កើតមានឡើង​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មានការ​យល់ដឹង​រួមគ្នា​មុននឹង​ឈាន​ទៅមុខ​ជាមួយនឹង​ការអនុវត្ត​គម្រោង​រួមគ្នា​៕

ព័ត៌មាន និងព្រឹត្តិការណ៍