Thursday, April 23, 2026

ឯកឧត្តម សរ គឹម​សាន្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី “​សន្តិសុខ​ទឹក​អាង​ទន្លេសាប​”

​នា​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​បន្ត​ដឹកនាំ​ក្រុមការងារ​សហការ​ជាមួយ ក្រុមការងារ​ធនាគារ​ពិភពលោក WB (ICEM, DFAT AWP) បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លេ​ី​សេចក្តីព្រាង​របាយការណ៍​ស្តីពី “​សន្តិសុខ​ទឹក​អាង​ទន្លេសាប​” ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត មន្ទីរជំនាញ និង​ស្រុក​ពាក់​ព​ន្ធ័ នៅ​សាលប្រជុំ​ខេត្តបន្ទាយមានជ័យ​។
​កិច្ចប្រជុំ​ពិភាក្សា​នេះ ដេ​ី​ម្បី​៖
១. បង្ហាញ​លទ្ធផល​នៃ​សេចក្តីព្រាង​របាយការណ៍ ស្ថានភាព​អាង​ទន្លេសាប ប្រមូល​មតិយោបល់ និង​សម្របសម្រួល​លើ​វិស័យ​អាទិភាព​
២. ប្រមូល​ការយល់ដឹង​ពី​ទីវាល​មូលដ្ឋាន​ផ្ទាល់ និង​ធាតុ​ចូល​របស់​ភាគី​ពាក់ព័ន្ធ ជូនដំណឹង​ពី​ការវាយតម្លៃ និង​ការណែនាំ​
៣. កំណត់​តំបន់​ដែលមាន​បញ្ហា​ចម្បងៗ (Keys Hotspots) សម្រាប់ធ្វើ​ការវិនិច្ឆ័យ​សន្តិសុខ​ទឹក​ក្នុង​អាង​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។
​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ស្ទឹង​សំខាន់​ចំនួន ២ ដែរ​ហូរ​ចាក់​ចូល​បឹង​ទន្លេសាប​នា​រដូវវស្សា​៖ ស្ទឹង​ស្រែង មាន​ប្រវែង​ប្រមាណ ៣២៥​គីឡូម៉ែត្រ និង​ស្ទឹង​មង្គលបុរី មាន​ប្រវែង​ប្រមាណ ៣៥០​គីឡូម៉ែត្រ​៕

ព័ត៌មាន និងព្រឹត្តិការណ៍