Thursday, April 23, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង

​នា​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព ចងក្រង​ទិន្នន័យ​ដីធ្លី​ដី និង​ការត្រៀម​រៀបចំ​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ​-​សង្កាត់ ក្នុងភូមិ​សាស្ត្រ​ក្រុង​-​ស្រុក​នៅជាប់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រចាំខេត្ត​កំពង់ឆ្នាំង​។​
​គោល​បំ​ណ​នៃ​កិច្ចប្រជុំ​៖

  • បទ​បង្ហាញ​តាម​បណ្តា​ឃុំ​-​ស្រុក អំពី​ទិន្នន័យ​ព័ត៌មាន​ដែល​ប្រមូលបាន និង​លទ្ធផល​នៃ​ការ​សំយោគ​ព័ត៌មាន​
  • ឃុំ​-​ស្រក បង្ហាញ​អំពី​សក្តានុពល ហេដ្ឋារចនាសម្ព័ន្ធ ផលប្រយោជន៍​នៃ​ធនធានធម្មជាតិ ការប្រកបមុខរបរ​របស់​ប្រជាពលរដ្ឋ ការប្រើប្រាស់​ដី​ក្នុង​តំបន់​២ តំបន់​១ និង​ការការពារ​តំបន់​៣
  • ពិនិត្យ និង​សិក្សា​លើ​បញ្ហា​ប្រឈម​នានា​ដែល​អាជ្ញាធរ​មូលដ្ឋាន​ជួបប្រទះ ដំណោះស្រាយ និង​លើក​គោលដៅ សម្រាប់​ការអភិវឌ្ឍ​។​
    ​ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ផ្តល់​ជា​ធាតុ​ចូល​សំខាន់ៗ លើ​ព័ត៌មាន​ទិន្នន័យ​ដែល​ប្រមូលបាន ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ចងក្រង​ទិន្នន័យ​ដីធ្លី​ដី និង​ការត្រៀម​រៀបចំ​កសាង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ​-​សង្កាត់ ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍន៍​សង្គម​៕

ព័ត៌មាន និងព្រឹត្តិការណ៍