Thursday, April 23, 2026

លោក សាំង រ៉ូ​ឡា ប្រធានការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ និង​លោកស្រី ហ៊ុល សុ​ភ័​ក្រ អនុប្រធាន​ការិយាល័យ ស្ថិតក្រោម​នាយកដ្ឋានរ​ដ្ឋ​បាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ស្តាប់​ការធ្វើ​បទ​បង្ហាញ ដើម្បី​ចែករំលែក​សមិទ្ធផល​ស្រា​ជ្រាវ​របស់​ក្រុមការងារ​ដង្ហើម​សេដ្ឋកិច្ច និង​ស្ថាបត្យកម្ម​ខ្មែរ​សហ​សម័យ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​

​នា​ថ្ងៃ​ពុធ ៣​រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក សាំង រ៉ូ​ឡា ប្រធានការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ និង​លោកស្រី ហ៊ុល សុ​ភ័​ក្រ អនុប្រធាន​ការិយាល័យ ស្ថិតក្រោម​នាយកដ្ឋានរ​ដ្ឋ​បាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ស្តាប់​ការធ្វើ​បទ​បង្ហាញ ដើម្បី​ចែករំលែក​សមិទ្ធផល​ស្រា​ជ្រាវ​របស់​ក្រុមការងារ​ដង្ហើម​សេដ្ឋកិច្ច និង​ស្ថាបត្យកម្ម​ខ្មែរ​សហ​សម័យ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។
​គោលបំណង របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​កម្មវិធី​នេះ​សម្រាប់ធ្វើ​បទ​បង្ហាញ ដើម្បី​ផ្សព្វផ្សាយ និង​ចែករំលែក​សមិទ្ធផល​ស្រាវជ្រាវ របស់​ក្រុមការងារ​ដង្ហើម​សេដ្ឋកិច្ច និង​ស្ថាបត្យកម្ម​ខ្មែរ​សហ​សម័យ ទៅដល់​យុវជន​របស់​ក្រសួង យុវជន​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​យុវជន​តាម​ខ័​ណ្ឌ នៃ​រាជធានី​ភ្នំពេញ អំពី​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ដង្ហើម​សេដ្ឋកិច្ច និង​ស្ថាបត្យកម្ម​សហ​សម័យ នៃ​ការប្រើប្រាស់​លំហ​ឱ្យអស់​លទ្ធភាព ៕

ព័ត៌មាន និងព្រឹត្តិការណ៍