Thursday, April 23, 2026

លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​បច្ចេកទេស ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត (Decision Support Framework-DSF) ខេត្តកំពង់ឆ្នាំង

​កាលពី​ថ្ងៃ​ពុធ ៤​កើត ដល់​ថ្ងៃ​សុក្រ ៦​កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​បច្ចេកទេស ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត (Decision Support Framework-DSF)​។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, អាជ្ញាធរ​ទន្លេសាប​, មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​, ក្រុមការងារ​ជំនាញការ​ម៉ូ​ដែល​ថ្នាក់​តំបន់​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ក្រុមការងារ​ម៉ូ​ដែល​ថ្នាក់ជាតិ សរុប​ចំនួន​១៩​រូប​។ ក្នុង​សិក្ខាសាលា​នេះ​ផងដែរ ជា​កិច្ចការងារ​អាទិភាព​មួយ​នៃ​ផែនការ​អនុវត្ត​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​អ្នកជំនាញការ​ម៉ូ​ដែល​ថ្នាក់ជាតិ​ក្នុងការ​ប្រើប្រាស់​កម្មវិធី​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ រៀបចំឡើង​សម្រាប់​បម្រើ​ជា​ឧបករណ៍​គំរូ​ស្នូល​នៃ​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត ដើម្បី​គាំទ្រ​ដល់​ការវិភាគ​សេណា​រី​យ៉ូ​នៃ​ផែនការ​អាងទឹក (​អាង​ទន្លេ អាង​បឹង​) និង​ការធ្វើ​សេចក្តីសម្រេចចិត្ត របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ តាមរយៈ​ការអនុវត្ត​ផ្ទាល់ ដោយ​ផ្តោតលើ​ចំណុច​សំខាន់​ក្រុង​ការរៀបចំ ទិន្នន័យ ម៉ូ​ដែល​គំរូ​ជលសា​ស្ត្រ ប្រតិបត្តិការ​ម៉ូ​ដែល និង​ការធ្វើ​ផែនទី​ទឹកជំនន់​។
​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ ៖

  • ការណែនាំ​ពី​រចនាសម្ព័ន្ធ​សមាសធាតុ​ប្រព័ន្ធ​នៃ​ឧបករណ៍​គំរូ​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត
  • ជំរុញ​ការយល់ដឹង​បន្ថែម​ពី​ដំណើរការ​លំហូរ​ប្រតិបត្តិការ នៃ​ការធ្វើ​បច្ចុប្បន្ន​ចុងក្រោយ​នៃ​កម្មវិធី DSF
  • ផ្តល់​ការអនុវត្ត​ផ្ទាល់​ជាក់ស្តែង​ដូចជា ការដំឡើង​និង​ប្រើប្រាស់​កម្មវិធី MRC- NAM ,MIKE Workbench Mike+ ការរៀបចំ​ទិន្នន័យ ការចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី ការគ្រប់គ្រង​សេណា​រី​យ៉ូ និង​ការឱ្យ​ប្រសើរឡើង​ក្នុងការ​រៀបចំ​ផលិត​ផែនទី​ទឹកជំនន់ ព័ត៌មាន​ជម្រៅ​ទឹក ទៅតាម​ទិន្នន័យ​កម្ពស់​ទឹក​រួមបញ្ចូល​នៅក្នុង DSF​ផងដែរ​។​
    ​សូម​ជម្រាបជូន​ថា សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជា​មូលដ្ឋាន​កិច្ចខិតខំ​ក្នុងការ​រៀបចំ​ឯកសារ​ចុងក្រោយ ដែល​បាន​អនុវត្ត​ពេញលេញ​ជាក់ស្តែង នៃ​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​គំរូ​ក្របខ័ណ្ឌ​គាំទ្រ​ការសម្រេចចិត្ត DSF ដែល​រំពឹងថា​នឹងដាក់​ស្នើសុំ​ការអនុម័ត​ជា​ផ្លូវការ​ពី​ប្រទេស​សមាជិក​មេគង្គ​នាពេលខាងមុខ​៕

ព័ត៌មាន និងព្រឹត្តិការណ៍