នាថ្ងៃចន្ទ ២រោច ដល់ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាបបានដឹកនាំមន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីបន្តចុះប្រមូលទិន្នន័យ ព័ត៌មានពីការធ្វើបច្ចុប្បន្នភាពប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គមការប្រើប្រាស់-បម្រែបម្រួលគម្របដីប្រភពធនធានទឹក និងធនធានធម្មជាតិពាក់ព័ន្ធស្ថិតក្នុងតំបន់២ និងតំបន់១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប។
សូមបញ្ជាក់ជូនថា ការសិក្សានេះ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យ ព័ត៌មានជាក់លាក់ក្នុងការវិភាគសម្រាប់រៀបចំរបាយការណ៍បច្ចេកទេសប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយចីរភាព៕















