Thursday, April 23, 2026

ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការជ្រើសរើស​ទីតាំង​ដំឡើង​ស្ថានីយ​ស្វ័យប្រវត្តិ​ជលសា​ស្ត្រ ឧតុនិយម និង​គុណភាព​ទឹក​នៅ​តំបន់​ទន្លេសាប

​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការជ្រើសរើស​ទីតាំង​ដំឡើង​ស្ថានីយ​ស្វ័យប្រវត្តិ​ជលសា​ស្ត្រ ឧតុនិយម និង​គុណភាព​ទឹក​នៅ​តំបន់​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប មន្ត្រី​បច្ចេកទេស​តំណាង​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​ទន្លេសាប ព្រមទាំង​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។​
​សូម​ជម្រាបជូន​ថា អាជ្ញាធរ​ទន្លេសាប ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ឧតុនិយម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​អាជ្ញាធរ​ទន្លេសាប ហើយ​កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​ភូមិសាស្ត្រ​តំបន់​អាង​ទន្លេសាប ក្នុង​ការដំឡើង​ស្ថានីយ​ថ្មីៗ​បន្ថែមទៀត​តាម​តម្រូវការ​ជាក់ស្តែង បន្ថែម​ពីលើ​ស្ថានីយ​ដែលមាន​ស្រាប់​ចំនួន ៨​ទីតាំង និង​ទទួល​ធាតុ​ចូល​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​សិក្សា​លើកសំណើ​គម្រោង​ជូន​ភាគី​ចិន ពិនិត្យ ពិភាក្សា និង​អនុម័ត​គម្រោង​រួមគ្នា​៕

ព័ត៌មាន និងព្រឹត្តិការណ៍