នាព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាបដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមអគ្គលេខាធិការ-អគ្គលេខាធិការរង លោកប្រធាន-លោក លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ។
សូមជម្រាបជូនថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវរៈដូចខាងក្រោម៖
- របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ឆ្នាំ២០២៥ របស់នាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ
- ផែនការ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥
- ពង្រឹងប្រសិទ្ធភាពការងាររបស់នាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិបត្តិការ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមប្រធានអង្គប្រជុំបានធ្វើការណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូល និងភារកិច្ចចំពោះមុខដែលថ្នាក់ដឹកនាំប្រគល់ជូននាយកដ្ឋាន និងជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច និងផែនការសកម្មភាពរបស់ខ្លួនឱ្យទទួលបានជោគជ័យពង្រឹងប្រសិទ្ធភាពការងារបន្តរក្សាសាមគ្គីភាព សុខដុមនីយកម្មក្នុងអង្គភាព៕











