Thursday, April 23, 2026

ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប បាន​ជួយ​សម្របសម្រួល​ដល់ទី​ប្រឹក្សា​បច្ចេកទេស​របស់​ធនាគារពិភពលោក​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល ដើម្បី​កំណត់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក​នៅ​ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ

​នៅ​ថ្ងៃ​សុក្រ ២​កើត ដល់​ថ្ងៃ​ចន្ទ ៥​កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ជួយ​សម្របសម្រួល​ដល់ទី​ប្រឹក្សា​បច្ចេកទេស​របស់​ធនាគារពិភពលោក​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ធាតុ​ចូល ដើម្បី​កំណត់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប​នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​ធនាគារពិភពលោក តាម​បណ្តា​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន មានដូចជា មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​អ​ភ​វឌ្ឍន៍​ជនបទ មន្ទីរ​ផែនការ មន្ទីរ​បរិស្ថាន មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នាវា​នុ​វត្ត​ន៍ មន្ទីរ​រ៉ែ និង​ថាមពល មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន និង​រដ្ឋាករទឹក​ស្វយ័ត ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍