កាលពីថ្ងៃអង្គារ ១៥កើត ដល់ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០២៥ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ នៃអាជ្ញាធរទន្លេសាប បានបន្តទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបន្សាំ នឹងប្រព័ន្ធអេកូឡូស៊ីទៅក្នុងគោលនយោបាយ ដើម្បីពង្រឹងសមភាពយេនឌ័រនៅក្នុងមហាអនុតំបន់មេគង្គ“ Ecosystem-Based Adaptation into policy to Strengthen Gender Equality in the Greater Mekong Subregion “ នៅសណ្ឋាគារ Crown Plaza នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយ អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង:
១. ពង្រឹងការយល់ដឹងអំពី សមភាពយេនឌ័រ ជនមានពិការភាព ក្នុងការចូលរួមសង្គម (GEDSI)
២. ពិនិត្យមើលការអនុវត្ត កាលានុវត្តនភាព និងឧបសគ្គក្នុងការបញ្ជ្រាប EBA(ការបន្សាំទៅនឹងប្រព័ន្ធអេកូឡូស៊ី) ទៅក្នុងគោលនយោបាយប្រែប្រួលអាកាសធាតុ៕











