កាលពីថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុក បញ្ញារិទ្ធ អនុប្រធាននាយដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារការិយាល័យ ផែនការ និងសហប្រតិបត្តិការ បានចុះអនុវត្តន៍គម្រោងសកម្មភាពការងារតាមដាន វាយតម្លៃ និងចងក្រងគម្រោងដែលមាននៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដំណើរការចុះអនុវត្តន៍សកម្មភាពក្រុមការងារជួបពិភាក្សាការងារជាមួយ៖
- ការិយាល័យផែនការ និងគាំទ្រឃុំ/សង្កាត់ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃស្រុកក្រគរ
- ជំទប់ និងមេឃុំនៃឃុំកំពង់លួង។
សូមជម្រាបជូនថាសកម្មភាពខាងលើនេះមានគោលបំណងសម្រាប់ធ្វើបច្ចុប្បន្នភាពគម្រោងកម្រិតថ្នាក់ស្រុកដែលកំពុងដំណើរការ គម្រោងវិនិយោគដែលមិនទាន់មានការសន្យាគាំទ្រ និងគម្រោងវិនិយោគដែលមានការសន្យាគាំទ្រ នៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ និងធ្វើការតាមដានត្រួតពិនិត្យថាតើគម្រោងអាទិភាពសំខាន់ៗមានការជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់វិស័យអ្វីខ្លះ! នៅបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ។
សូមបញ្ជាក់ថា៖ ១.ក្រុមការងារទទួលបានជាស្ថិតិគម្រោងដែលស្រុកក្រគរលើកឡើងសម្រាប់កៀគរដៃគូអភិវឌ្ឍន៍/ម្ចាស់ជំនួយដើម្បីអនុវត្តនៅបឹងទន្លេសាប ២.គម្រោងអនុវត្តនៅស្រុកក្រគរ និងជាពិសេស គម្រោងធនធានធម្មជាតិ បរិស្ថាន មានតិចតួចបំផុត សម្រាប់ដៃគូ/ម្ចាស់ជំនួយកៀគរ ពោលគឺពឹងផ្អែកលើតែមូលនិធិឃុំ និងស្រុក ដូចនេះក្រុមការងារ មានគំនិតយោបល់ គួរតែមានគម្រោងអភិវឌ្ឍន៍ដែលមានផលប្រយោជន៍ដល់បឹងទន្លេសាបឱ្យបានច្រើន ដូចជា ការផ្សព្វផ្សាយដែលមានសារៈសំខាន់ គម្រោងដាំកូនឈើ គម្រោងបង្កើតតំបន់ទេសចរណ៍ …. ដើម្បីជួយវិស័យ ទេសចរណ៍ សេដ្ឋកិច្ចសង្គមកិច្ច បរិស្ថាន ធនធានធម្មជាតិ៕









