Friday, April 24, 2026

ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ លេ​ី​ការ​ធ្វេ​ី​វារីវប្បកម្ម ស្ថិតនៅ​ភូមិសាស្ត្រ ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​

​នា​ថ្ងៃ​ពុធ ២​កើ​ត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ លើការ​ធ្វើវារីវប្បកម្ម ស្ថិតនៅ​ភូមិសាស្ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖

  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ចិញ្ចឹម និង​ធ្វើការ​សម្ភាសន៍​ជាមួយ​វា​រី​វប្បករ​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​ពី​វា​រី​វប្បករ​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​វារីវប្បកម្ម គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
  • តាមដាន​លើសិ្ថ​តិ​អ្នក​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​បែរ និង​ក្នុង​ស្រះ​
  • សិក្សា​តាមដាន​បរិមាណ​នៃ​ការចិញ្ចឹម ប្រភេទ​ត្រី និង​ប​ចេ្ច​ក​ទេស​នៃ​ការចិញ្ចឹម​
  • សិក្សា​ពី​ចរន្ត​ទីផ្សារ តម្លៃ​ទីផ្សារ និង​វិភាគ​លើសេដ្ឋកិច្ច​នៃ​ការចិញ្ចឹម​ត្រី​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម នៃ​ការ​ធ្វើវារីវប្បកម្ម​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ស្វែងរក​ដំណោះស្រាយ

ព័ត៌មាន និងព្រឹត្តិការណ៍