Thursday, April 23, 2026

សកម្ម​ភាពចុះ​ពិនិត្យ​ការអនុវត្ត​ការកាយ​ដី​ខ្នង​ទំនប់​ស្ថានីយ​ទឹកស្អាត​ដែល​ក្រុមហ៊ុន​បាន​ចាក់ដី​ចូលក្នុង​ទន្លេសាប​

​នា​ថ្ងៃ​ពុធ ៤​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និង​ឯកឧត្តម យិន ងួ​ង​កូ​លេនីន អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ពី​លោក ពេជ្រ ចាន់​មុនី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ចុះ​ពិនិត្យ​ការអនុវត្ត​ការកាយ​ដី​ខ្នង​ទំនប់​ស្ថានីយ​ទឹកស្អាត ដែល​ក្រុមហ៊ុន​បាន​ចាក់ដី​ចូលក្នុង​ទន្លេសាប សម្រាប់​ផលិត​ទឹកស្អាត របស់​ក្រុមហ៊ុន​អាន​កូ វី​ធើរ សឹ​ប​ផ្លា​យ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម និង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្របតាម​ខ្លឹមសារ​ស្មារតី​អង្គប្រជុំ​ដែល​បាន​ឯកភាព និង​សម្រេច កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥៕

ព័ត៌មាន និងព្រឹត្តិការណ៍