Thursday, November 5, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការរៀបចំ និង​ប្រើប្រាស់​កូដ និង​នាម​ភូមិសាស្ត្រ​ព្រំប្រទល់​រដ្ឋបាល បណ្តាញ​រយៈកម្ពស់ និង​ការចុះ​ប​ញ្ចី​អ្នក​វាស់វែង​-​ក្រុមហ៊ុន​វាស់វែង និង​ផលិត​ផែនទី​នៅ​កម្ពុជា​។​

​នា​ថ្ងៃ​អង្គារ ៨​រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការរៀបចំ និង​ប្រើប្រាស់​កូដ និង​នាម​ភូមិសាស្ត្រ​ព្រំប្រទល់​រដ្ឋបាល បណ្តាញ​រយៈកម្ពស់ និង​ការចុះ​ប​ញ្ចី​អ្នក​វាស់វែង​-​ក្រុមហ៊ុន​វាស់វែង និង​ផលិត​ផែនទី​នៅ​កម្ពុជា ស្ថិតនៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ​។ អង្គសិក្ខាសាលា​នេះ​មាន​គោលបំណង​៖

  • តួនាទី និង​ភារកិច្ច​របស់​នាយកដ្ឋាន​ភូមិសាស្ត្រ​
  • សាវតារ និង​បណ្តាញ​រយៈកម្ពស់​ដី និង​ការសាងសង់​បណ្តាញ​ស្ថានីយ CORS
  • កា​រៀបចំ និង​ការប្រើប្រាស់​កូដ និង​នាម​ភូមិសាស្ត្រ ព្រមទាំង​ការរៀបចំ​ព្រំប្រទល់​រដ្ឋបាល​ថ្មី​
  • ការចុះបញ្ជី​អ្នក​វាស់វែង និង​សេវាកម្ម​ប្រើប្រាស់​កូដ​
  • ការផ្សព្វផ្សាយ និង​ប្រើប្រាស់​ប្រភេទ​ឧបករណ៍​វាស់វែង ការ​គណនា និង​រៀបចំ​ផែនទី​នៅ​កម្ពុជា​៕

ព័ត៌មាន និងព្រឹត្តិការណ៍