Thursday, September 3, 2026

កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​“​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​” ស្ថិតនៅក្នុង​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​ពុធ ៥​រោច ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ ស្តីពី​“​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​” នៅក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​រដ្ឋបាល​ស្រុក​កំពង់ត្រឡាច ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​
​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​មាន​គោលបំណង​៖

  • ប្រជុំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​ធនធានធម្មជាតិ​បឹង​ទន្លេសាប​
  • បង្ហាញ​ទស្សនៈ​យេនឌ័រ និង​សិទ្ធិ​ចូលរួម​រាល់​កិច្ចការ​សង្គម​
  • រួមបញ្ចូល GEDSI ក្នុងការ​អភិរក្ស​ធន​ធាន​ជលផល និង​បរិស្ថាន ដោយ​សមភាព និង​សមធម៌​
  • បង្កើន​ការយល់ដឹង​ពី​សហគមន៍​អំពី​តួនាទី​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម​
  • ជំរុញ​ការចូលរួម​សកម្ម​ពី​គ្រប់ភាគី ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល និង​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​
  • បង្កើន​ការយល់ដឹង​ពី​ផលប៉ះពាល់​អាកាសធាតុ និង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​។​
    ​សូម​ជម្រាបជូន​ថា សកម្មភាព​នេះ បាន​ជួយ​លើកកម្ពស់​ការយល់ដឹង​ពី​សមភាព សមធម៌​យេនឌ័រ និង​សិទ្ធិ​របស់​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម ក្នុង​ការចូល​រួមការ​ពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ ដ៏​សំខាន់​ក្នុង​ការធានា​និរន្តរភាព​នៃ​ធនធាន​ជលផល និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ៕

ព័ត៌មាន និងព្រឹត្តិការណ៍