Thursday, September 3, 2026

លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះ​ពិនិត្យ និង​វាយតម្លៃ​ពី​ស្ថានភាព​លំហូរ​ទឹកស្ទឹង​សំខាន់ៗ​នៅ​ជុំវិញ​បឹង​ទន្លេសាប​

​តប​តាម​ការណែនាំ និង​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ចន្ទ ៣​រោច ខែស្រាព​ណ៍ ដល់​ថ្ងៃ​អង្គារ ៤​រោច ខែស្រាព​ណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចាត់​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះ​ពិនិត្យ និង​វាយតម្លៃ​ពី​ស្ថានភាព​លំហូរ​ទឹកស្ទឹង​សំខាន់ៗ​នៅ​ជុំវិញ​បឹង​ទន្លេសាប ក្នុងនោះ​ក្រុមការងារ​បាន ចុះ​ពិនិត្យ​លំហូរ​ទឹក​នៃ​អាង​ស្ទឹង​បរិបូ​ណ៍ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង និង​ស្ទឹង​ពោធិ៍សាត់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់​។ ក្រុមការងារ​បានធ្វើកា​រ​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ និង​ឆ្មាំ​ទំនប់​អាងទឹក​។ គោលបំណង​ដើម្បី​:
១. ពិនិត្យ​ជាក់ស្តែង​លើ​ស្ថានភាព​របប​ទឹក​តាម​ទំនប់​អាងទឹក និង​ទឹកស្ទឹង​សំខាន់ៗ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​
២. វាយតម្លៃ​លើ​មូលហេតុ និង​ឧបសគ្គ​នៃ​របប​ទឹក និង​លំហូរ​ទឹកស្ទឹង ដែល​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​នា​រដូវវស្សា
៣. តាមដាន​ស្ថានភាព​របប​ជលសា​ស្ត្រ​តាម​ដងស្ទឹង និង​បរិមាណ​របប​ទឹកភ្លៀង​នៅតាម​បណ្តា​អាង​ស្ទឹង​នីមួយៗ​ខាងលើ ៕

ព័ត៌មាន និងព្រឹត្តិការណ៍