នាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារយេនឌ័ររបស់អាជ្ញាធរទន្លេសាប បន្តចុះប្រជុំផ្សព្វផ្សាយ ស្តីពី“ការចូលរួមយេនឌ័រក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន” នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅរដ្ឋបាលស្រុកកំពង់ត្រឡាច ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រុមការងារចុះផ្សព្វផ្សាយមានគោលបំណង៖
- ប្រជុំផ្សព្វផ្សាយពីសារៈសំខាន់ធនធានធម្មជាតិបឹងទន្លេសាប
- បង្ហាញទស្សនៈយេនឌ័រ និងសិទ្ធិចូលរួមរាល់កិច្ចការសង្គម
- រួមបញ្ចូល GEDSI ក្នុងការអភិរក្សធនធានជលផល និងបរិស្ថាន ដោយសមភាព និងសមធម៌
- បង្កើនការយល់ដឹងពីសហគមន៍អំពីតួនាទីស្ត្រី និងបរិយាបន្នសង្គម
- ជំរុញការចូលរួមសកម្មពីគ្រប់ភាគី ដើម្បីគ្រប់គ្រងធនធានជលផល និងបរិស្ថានប្រកបដោយប្រសិទ្ធភាព
- បង្កើនការយល់ដឹងពីផលប៉ះពាល់អាកាសធាតុ និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។
សូមជម្រាបជូនថា សកម្មភាពនេះ បានជួយលើកកម្ពស់ការយល់ដឹងពីសមភាព សមធម៌យេនឌ័រ និងសិទ្ធិរបស់ស្ត្រី និងបរិយាបន្នសង្គម ក្នុងការចូលរួមការពារ និងគ្រប់គ្រងធនធានធម្មជាតិ ដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃធនធានជលផល និងបរិស្ថាននៅតំបន់បឹងទន្លេសាប ៕









