បន្ទាប់ពីទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប, នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៃក្រសួង-ស្ថាប័នទាំងបី បានបញ្ចប់វគ្គសិក្សារយ:ពេលបីថ្ងៃ និងបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល សម្រាប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ AUPP ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” នាពេលនេះ រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន ឱ្យយល់ស្របគ្នាអំពីការវិវត្តថ្មីៗ និងនវានុវត្តន៍នៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI ដេីម្បីរៀបចំកិច្ចដំណេីរការក្រសួង-ស្ថាប័ន ដែលអាចដំណេីរការទៅបានរលូនស្របគ្នា ទទួលបានជោគជ័យក្នុងបរិបទថ្មី ការគ្រប់គ្រងប្រពន្ធ័ទិន្នន័យ ការចែករំលែកទិន្នន័យត្រឹមត្រូវ និងការរក្សាបានសន្តិសុខប្រព័ន្ធប្រកបដោយសុវត្ថិភាព ៕
















