Monday, June 15, 2026

ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​

​នា​ថ្ងៃ​សុក្រ ១២​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​ទទួល​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដោយមាន​ការចូលរួម​ពី​លោក មុត ម៉េង អភិបាលរង​ស្រុក​ជល​គិរី តំណាង​លោក​អភិបាល នៃ​គណ​:​អភិបាលស្រុក បាន​សហ​ការចុះ​ប្រជុំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​
​ក្នុងឱកាស​នេះដែរ មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ ក៏បាន​ជួបពិភាក្សា​សិក្សា​ស្វែងយល់​ពី​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​សាលាស្រុក​ជល​គី​រី ផងដែរ​។​
​សូមបញ្ជាក់​ជូន​ថា វគ្គ​ផ្សព្វផ្សាយ​នេះ បាន​អញ្ជើញ​ចូលរួម​ពី តំណាង​លោក​អភិបាលរង​ស្រុក ព្រមទាំង​លោក លោកស្រី ជា​មេឃុំ ជំទប់​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីនគរបាល​ប៉ុស្តិ៍ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។ ដោយឡែក វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ផ្ដោត​សំខាន់ រួមមាន​៖
​ទី​១. បង្កើន​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក
​ទី​២. សំដៅ​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍