Monday, June 15, 2026

លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី ជីវចម្រុះ​គ្រប់​ប្រភេទ​និង​វាយតម្លៃ​ពី​ការកែច្នៃ​ក្នុង​ខេត្តសៀមរាប​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៦ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី ជីវចម្រុះ​គ្រប់​ប្រភេទ​និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី​នៅ​ភូមិ​គោក​ក្តុល ភូមិ​ដីក្រហម ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ភូមិ​ផ្សារ​ឃ្លាំង ភូមិ​ស្ពាន​វែង ភូមិ​ចំការ​យួន ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។
​ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖

  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ដែល​ធ្វើ​អាជីវកម្ម​នៅតាម​ច្រក​ឡើង​ត្រី​សំខាន់ៗ និង​ធ្វើ​បច្ចុប្បន្នភាព​កន្លែង​បែងចែក​ផល​នេសាទ​
  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
  • សិក្សា​តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
  • សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​
    ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖
    ១. អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
    ២. សម្ភាសន៍​ជាមួយ​អ្នកនេសាទ និង​អ្នក​កែច្នៃ​ត្រី​
    ៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី និង​តាមដាន​តម្លៃ​ទីផ្សារ​ត្រី​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ការ​ធ្វេ​ី​វារីវប្បកម្ម ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍