នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពីចម្ងាយ (Zoom Meeting) រវាងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប និងក្រុមមន្ត្រីបច្ចេសទេសនៃការិយាល័យជលសាស្ត្រ (BoH, CWRC) ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ បានពិភាក្សា ផ្តោតសំខាន់លើ៖
១. ជំរុញប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរទន្លេសាប និងភាគីចិន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយការិយាល័យជលសាស្ត្រ (BoH, CWRC)
២- ពិនិត្យលើការសិក្សាការតម្លើងស្ថានីយស្តីពី “គម្រោងតម្លើងស្ថានីយជលសាស្ត្រ-ទន្លេសាប ជ្រោយចង្វារ (HQS) ដែលនឹងពិនិត្យតាមដានរំហូរទឹកចេញ-ចូល តាមទន្លេសាប។
បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានចុះទៅពិនិត្យទីតាំងផ្ទាល់សម្រាប់តម្លើងស្ថានីយ ដែលមានទីតាំងស្ថិតនៅតាមដងទន្លេសាប នៅតំបន់ជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ OCIC ភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕









