Friday, April 24, 2026

លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង

​កាលពី​ថ្ងៃ​អង្គារ ១១​រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ទៅតាម​ផែន ការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២៤ មាន​ដូចខាងក្រោម​:
១.​គោលបំណង​:
គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ​តាមបែប​វិទ្យា សាស្ត្រ​ដែល​បាន​ចូលរួម​នៅក្នុង​វិស័យ សេដ្ឋកិច្ចជាតិ​។​
មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ដើម្បី​ចូលរួម ជា​មតិ​ថ្នាក់ជាតិ​មាន​ចំណាប់អារម្មណ៍​កំ ណ​ត់​គោលនយោបាយ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរ ភាព​។​
មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប ទៅនឹង​លទ្ធផល​ទិន្នន័យ​ពី​អតីតកាល​។​
២-​វិធីសាស្ត្រ​:
អ្នកយក​ទិន្នន័យ​(Data collection) អង្កេត​ចំនួន​ឧបករណ៍​នេសាទ​ត្រី​ (Frame survey) យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​:​ចៃដន្យ (Random)យក​ទិន្នន័យ​ហ្វ្រេ​កង់​បណ្តោយ និងបណ្តោយ​ទម្ងន់​ត្រី​គ្រប់​ប្រភេទ​
(Conducting length frequency and length weight sampling) អង្កេត​ចំនួន​ឧបករណ៍​ចេញ​នេសាទ​
(Surveying the number of active gears) អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ​ (Surveying the number of
active days) ប្រើប្រាស់​កម្មវិធី (Microsoft Access) ដើម្បី​ធ្វើការ​វិភាគ​ទិន្នន័យ​។​
៣- តំបន់​គោលដៅ​នៃ​ការសិក្សា​:នៅ​ចុងខែ​វិច្ឆិកា​នេះ មាន​ចំនួន ០៣ តំបន់​គឺ​: ស្រុក​បរិបូរ​ណ៌ ស្រុក​រលាប្អៀរ​
​និង​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​៕​

ព័ត៌មាន និងព្រឹត្តិការណ៍