Friday, April 24, 2026

លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​តាម​ដងស្ទឹង​ស្ទោង និង​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​ដងស្ទឹង​សៀមរាប ក្នុង​ខេត្តសៀមរាប

​កាលពី​ថ្ងៃ​ចន្ទ ៣​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០២៤ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​តាម​ដងស្ទឹង​ស្ទោង និង​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ និង​ដងស្ទឹង​សៀមរាប ក្នុង​ខេត្តសៀមរាប​។​
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​ទីតាំង​សិក្សា​
បច្ចុប្បន្នភាព​ប្រភេទ និង​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ប្រភេទ​ទីជម្រក ចំណី និង​បរិស្ថាន​ទឹក​។ (​វាយតម្លៃ​បឋម​លើ​គុណភាព​ទឹក​តាម​ទីតាំង​ចុះ​សិក្សា​)
វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​នៅតាម​ដង​ទន្លេសាប (​កណ្តាល​-​ភ្នំពេញ​-​កំពង់ឆ្នាំង​) នៅ​ឡូត៍​ដាយ​ត្រី និង​តំបន់​ពាក់ព័ន្ធ​
វាយតម្លៃ​លើ​ការ​បន្លាស់​ទី​ធនធាន​ជលផល​តាម​ស្ទឹង និង​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី និង​ក្រៅពី​ត្រី​៕

ព័ត៌មាន និងព្រឹត្តិការណ៍