នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំ អមដោយអគ្គនាយកបច្ចេកទេស អគ្គលេខាធិការ និងមន្ត្រីថ្នាក់នាយកដ្ឋានបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប រួមជាមួយប្រធានមន្ទីធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និង ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានចុះពិនិត្យ និងសិក្សាពីស្ថានភាពវិសាលភាពអាងបឹងធំ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ព្រំអាងទឹកក្នុងការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ សម្រាប់រក្សាទុកបម្រើជាប្រយោជន៍សាធារណៈ អោយបានច្បាស់លាស់ប្រកបដោយចីរភាព៕
សូមបញ្ជាក់ថា ៖ អាងបឹងធំនេះ គឺស្ថិតក្នុងតំបន់ ២ ដែលតភ្ជាប់ជាមួយប្រព័ន្ធទឹកនៃបឹងទន្លេសាប។ វា គឺជាអាងស្តុកទឹកធម្មជាតិដ៏ធំ ទទួលរបបទឹកពីទន្លេសាប និងស្ទឹងនានាក្នុងតំបន់ ហើយអាងនេះ ជួយសម្រួលដល់ការគ្រប់គ្រងទឹកជំនន់នៅរដូវវស្សា។ វា ដើរតួនាទីយ៉ាងសំខាន់ទាំងផ្នែកប្រព័ន្ធអេកូឡូស៊ី កសិកម្ម និងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៕















