Thursday, April 23, 2026

ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ឃុំ​កំពង់​លួង និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៦ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ឃុំ​កំពង់​លួង និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​៖

  • អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
  • សម្ភាសន៍​ជាមួយ​អ្នក​កែច្នៃ​ត្រី​
  • សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី និង​អ្នកនេសាទ​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​។ ការសិក្សា​នេះ​មាន​សារៈសំខាន់ ដែល​អាចអោយ​យើង​បានដឹង​ពី​ស្ថានភាព​នៃ​ធនធាន​ជលផល ស្ថានភាព​នៃ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល ដឹង​ពី​បរិមាណ​នៃ​ផល​ចាប់​របស់​អ្នកនេសាទ ភាពសម្បូរ​របស់​ត្រី តម្រូវការ​ទីផ្សារ តាមដាន​បរិមាណ​ត្រី​យកមក​ធ្វើការ​កែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ តម្លៃ​ទីផ្សារ ចរន្ត​ទីផ្សារ បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​៕​

ព័ត៌មាន និងព្រឹត្តិការណ៍